ទំព័រដើម - វីដេអូ - ការស្ថិតនៅក្រោមការគ្របបាំងជាសារវីដេអូ

 
ការស្ថិតនៅក្រោមការគ្របបាំងជាសារវីដេអូ
ការស្ថិតនៅក្រោមការគ្របបាំងជាសារវីដេអូ
គ្រូបង្រៀន: ចន បឺវៀរ

ស្ថិត​នៅក្រោមការគ្របបាំងនៃព្រះដ៏មានព្រះចេស្ដា មានសេរីភាព ការផ្គត់ផ្គង់ និងការការពារ ។ ជាអកុសល មនុស្សជាច្រើនមិនយល់​ពីរបៀបរកឱ្យឃើញនូវទីស្ងប់ស្ងាត់​នេះទេ ។ ផ្ទុយទៅវិញ​ពួកគេត្រូវបានបោកបញ្ឆោតចូលទៅកាន់ការដែលជឿ​ថាសេរីភាពដ៏ពិត និង​ស្ថិតស្ថេរនោះ​ អាចរកឃើញនៅខាងក្រៅ​សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ។

នៅក្នុងសៀវភៅ ការស្ថិតនៅក្រោមការគ្របបាំង លោកចនប៊ីវើបង្ហាញពី​តាក់តិចដ៏វៃឆ្លាត​ដែល​មារសត្រូវប្រើប្រាស់ ធ្វើឱ្យយើង​បរាជ័យ​ក្នុងការស្គាល់ និង មានទំនាក់ទំនងទៅកាន់សិទ្ធិអំណាច​ដែលមក​ពីព្រះជាម្ចាស់បានត្រឹមត្រូវ ។ ជាមួយនឹងឧទាហរណ៍ជាក់ស្ដែង និង គ្រិះមូលដ្ឋានស្របតាមព្រះគម្ពីរដ៏រឹងមាំ សារមួយនេះ​រំលឹកយើង​ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់​​ជា ៖ នគរមួយ គ្រប់គ្រងដោយស្ដេច​មួយអង្គ ជាទីដែលមានរបៀបរាបរយ និង សិទ្ធិអំណាច ។​

នៅខណៈដែលអ្នកឱបក្រសោបនូវ​សេចក្ដីពិតនៃព្រះបន្ទូលរបស់​ព្រះជាម្ចាស់ អ្នកនឹងរៀន​ពីរបៀបឆ្លើយតបទៅ​អំពើយុត្តិធម៌ និងអំពើអយុត្តិធម៌ ។ អ្នកនឹងរកឃើញ​ពីភាពខុសគ្នា​រវាង​ការចុះចូល និងស្ដាប់បង្គាប់ដែលស្របតាមព្រះគម្ពីរដ៏ពិត ហើយ​អ្នក​នឹងរីក​ចំរើន​ឡើងនៅក្នុងការយល់ដឹងពីគោលបំណងរបស់ព្រះជាម្ចាស់​ ចំពោះសិទ្ធិអំណាច ។ សារមួយនេះ​នឹង​ដាក់អ្នកនៅក្នុងភាពពេញពោរ និងអត្តចរិតរបស់ព្រះជាម្ចាស់ ។

ចែករំលែកនៅ