ទំព័រដើម - វីដេអូ - ការគោរពកោតខ្លាចព្រះអម្ចាស់ជាសារវីដេអូ

 
ការគោរពកោតខ្លាចព្រះអម្ចាស់ជាសារវីដេអូ
ការគោរពកោតខ្លាចព្រះអម្ចាស់ជាសារវីដេអូ
គ្រូបង្រៀន: ចន បឺវៀរ

តើអ្នកមានបំណងចិត្តក្នុងការរស់នៅតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកចង់ទទួលគំនិតដ៏ធំធេងស្ដីអំពីគោលបំណង និងការយកចិត្តទុកដាក់ដែរឫទេ? ប្រសិនបើដូច្នេះ អ្នកគួរតែសិក្សាអំពីការគោរពកោតខ្លាចព្រះអម្ចាស់។ តាមរយៈសារនេះផងដែរ លោក ចន នឹងជម្រុញទឹកចិត្តអ្នកឲ្យគោរពកោតខ្លាចព្រះអង្គសារជាថ្មីក្នុងការថ្វាយបង្គំ និងជីវិតប្រចាំថ្ងៃរបស់អ្នក។

ដូច្នេះ តើអ្វីជាកាគោរពកោតខ្លាចព្រះអម្ចាស់? ហេតុអ្វីបានជាវាមានសារៈសំខាន់? តើវាខុសគ្នាយ៉ាងដូចម្តេចពីការខ្លាចព្រះជាម្ចាស់? នៅក្នុងមេរៀនស្ដីពីការគោរពកោតខ្លាចព្រះជាម្ចាស់ លោកចន បឺវៀរ បើកអត្តបទគម្ពីរដើម្បីបង្ហាញពីសេចក្តីពិតដែលមនុស្សជាច្រើនមើលរំលង និងយល់ច្រឡំ។ វាជាគន្លឹះទៅកាន់ប្រាជ្ញា ការចេះដឹង និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអម្ចាស់។ ប្រសិនបើអ្នកស្វែងរកចម្លើយ ការការពារពីព្រះជាម្ចាស់ ឬការណែនាំ នោះអ្នកគួរតែសិក្សាអំពីការគោរពកោតខ្លាចព្រះអម្ចាស់។

ព្រះជាម្ចាស់ចង់ឱ្យយើងស្គាល់ទ្រង់ ហើយមានតែផ្លូវមួយប៉ុណ្ណោះក្នុងការឈានទៅរកទំនាក់ទំនងជិតសិទ្ធជាមួយព្រះអម្ចាស់។ គឺមានផ្លូវតែមួយក្នុងការដែលមានបទពិសោធពេញលេញជាមួយមិត្តភាពរបស់ទ្រង់។ ទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់ តែងមកតែជាមួយការគោរពកោតខ្លាចព្រះអម្ចាស់។ ជីវិតអ្នក និងសហគមន៍របស់អ្នកនឹងត្រូវបានផ្លាស់ប្រែជារៀងរហូតនៅពេលដែលអ្នកជីកជ្រៅទៅក្នុងសេចក្ដីពិតដែលបំផ្លាស់បំប្រែជីវិតមនុស្សជាច្រើននេះ!

ចែករំលែកនៅ