ទំព័រដើម - វីដេអូ - នុយរបស់សាតាំងជាសារវីដេអូ

 
នុយរបស់សាតាំងជាសារវីដេអូ
នុយរបស់សាតាំងជាសារវីដេអូ
គ្រូបង្រៀន: ចន បឺវៀរ

នុយរបស់សាតាំងបង្ហាញ​នូវ​អន្ទាក់ដ៏បញ្ឆោតចិត្តមួយ​ ដែលមារសត្រូវប្រើ ដើម្បីឱ្យអ្នកជឿ​ដើរចេញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ៖ ជាអន្ទាក់នៃការអាក់អន់ចិត្ត ។ មនុស្សភាគច្រើន​បានជាប់អន្ទាក់​នេះ ហើយក៏មិនដឹងថានេះជាអន្ទាក់ផង ។

កុំចាញ់បញ្ឆោតឱ្យសោះ! ព្រះយេស៊ូមានព្រះបន្ទូលថា “សេចក្ដីដែលនាំឱ្យជំពប់ដួលត្រូវតែកើតមាន​” (លូកា ១៧៖១) ។ អ្នកមិនអាច​ជ្រើសរើសថា តើនឹងមានគេធ្វើឱ្យអ្នកអាក់អន់ចិត្តឬអត់ តែអ្នក​អាចជ្រើសរើស​របៀបដែលអ្នកនឹងឆ្លើយតប ។ ប្រសិនបើអ្នក​ដោះស្រាយ​ការអន់ចិត្តបានត្រឹមត្រូវ អ្នកនឹងកាន់តែរឹងមាំឡើង ជាជាង​មានចិត្ត​ជូរចត់ ។ មានតែការឆ្លើយតបត្រឹមត្រូវប៉ុណ្ណោះ ដែលនឹងនាំឱ្យអ្នកមានទំនាក់ទំនងដែលគ្មានការរារាំង​ជាមួយព្រះជាម្ចាស់ ។

តាមរយៈសារមួយនេះ លោកចន ប៊ីវើ​នឹងជម្រុញសក្ដានុពលអ្នក​​ ឱ្យ​​នាំជាប់នឹង​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយកឈ្នះលើ​មន្ទិលសង្ស័យ និងការមិនទុកចិត្ត ។ អ្នកអាចគេចផុតពីផ្នត់គំនិត​បែបជនរងគ្រោះ ហើយរស់នៅដោយគ្មានបន្ទុកនៃការក្ដៅក្រហាយ និង ការមួរម៉ៅ ។ ​នៅខណៈដែលអ្នករកឃើញនូវ​កម្រិតដ៏ធំជាង នៃការចុះចូលទៅព្រះជាម្ចាស់ ជីវិតរបស់អ្នកនឹងបានហូរហៀរដោយ​ការអត់ទោស ការផ្សះផ្សារ និង អំណរដែលចេះតែកើនឡើងជាលំដាប់ ។

ចែករំលែកនៅ