ទំព័រដើម - សៀវភៅ - សៀវភៅ មិនរាថយ

សៀវភៅ មិនរាថយ
គ្រូបង្រៀន: ចន បឺវៀរ

លោកអ្នក​ជួបប្រទះនូវទុក្ខលំបាក។ លោកអ្នក​ដឹងថា ការដែលស៊ូទ្រាំ​នឹងនឹងទុក្ខវេទនា​មាន​លក្ខណៈយ៉ាងណា។ លោកអ្នកនៅបន្ត​ស៊ូទ្រាំ ក្រាញ​ននៀល ហើយ​ពុះពារ​ឆ្លង​កាត់​គ្រោះចង្រៃ ដោយសង្ឃឹមថា នឹង​មានជីវិតរស់ឆ្លងផុតពីវា។ លោកអ្នកគ្រាន់តែធ្វើអ្វីដែលចាំបាច់​ដើម្បី​​ឲ្យបាន​រួច​ជីវិត។

ប៉ុន្តែ ចុះបើ​ការល្បងល​ទាំងនេះ​មាន​សក្ដានុពល​ដើម្បី​ផ្លាស់ប្ដូរជីវិត​របស់លោកអ្នកវិញ? ចុះប្រសិនបើទុក្ខលំបាក​ដែល​លោកអ្នកជួបប្រទះ​ អាចជំរុញលោកអ្នកឲ្យឡើងទៅកម្រិត​ថ្មីមួយទៀតខាងឯជំនឿ និងភាពចាស់ទុំ? ចុះប្រសិនបើលោកអ្នកត្រូវបានរៀបចំឲ្យយកឈ្នះ និងចម្រើនឡើង​នៅ​​លើ​ទុក្ខលំបាក គឺមិនគ្រាន់តែ​បានរួចជីវិត?

តាមរយៈសៀវភៅ មិនរាថយ លោកគ្រូ ចន បឺវៀរ ចង់​នាំលោកអ្នកធ្វើដំណើរទៅរក​ភាពតស៊ូ​ដែលលោកអ្នកមាន។ នៅពេលដែលគាត់​រំឭក​អំពីសាច់​រឿង​តួអង្គ​នៅក្នុងព្រះគម្ពីរ និង​មនុស្សនាពេល​បច្ចុប្បន្ន គាត់​បានបង្ហាញនូវគំរូដ៏​មានអំណាចមួយ៖ វីរជន និងវីរនារីនៃជំនឿ​ទាំងនេះមិនគ្រាន់តែស៊ូទ្រាំ និង​ឲ្យបានរួចជីវិតពីបញ្ហាទាំងនោះទេ។ ពួកគេ​បានមើល​ទៅកាន់ទុក្ខលំបាក​ដោយផ្ទាល់ភ្នែក ហើយ​យកឈ្នះលើវាតែម្ដង។

ដោយបំពាក់បំប៉ន​ជាមួយ​នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឫទ្ធានុភាពនៃការអធិស្ឋាន លោកអ្នកនឹង​រក​ឃើញនូវ​សេចក្ដីពិត​ដែល​លើកជីវិតរបស់លោកអ្នកឡើង ជាសេចក្ដីពិត​អំពី​ទុក្ខលំបាក ការប្រឆាំង និងការបំពេញ​នូវជោគវាសនា​របស់ព្រះជាម្ចាស់សម្រាប់ជីវិត​របស់​លោកអ្នក។ ក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់ លោកអ្នកមានអ្វីដែលចាំបាច់​ដើម្បីផ្លាស់ប្ដូរទុក្ខលំបាក​ទៅជាកម្លាំង និងបញ្ចប់​ស្នាដៃឲ្យបានល្អប្រសើរ!

ដោនឡូដ (~3.86 MB)

ចែករំលែកនៅ