ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា

ទំព័រដើម - សៀវភៅ - ​ការសម្លាប់មេរោគខាងវិញ្ញាណ

​ការសម្លាប់មេរោគខាងវិញ្ញាណ
គ្រូបង្រៀន: ចន បឺវៀរ

អ្នកអាច​កម្ចាត់​នូវអ្វីដែល​លួចយកកម្លាំងរបស់អ្នក

ដូចជាវីរបុរស​ស៊ូភើរមែន ដែល​អ្នកយកឈ្នះគ្រប់ឧបសគ្គ និងបច្ចាមិត្តទាំងប៉ុន្មាន អ្នកដើរតាម​ព្រះគ្រិស្ដ​ក៏មានសមត្ថភាព​ពិសេស​ដើម្បី​យកឈ្នះ​លើឧបសគ្គដែលយើង​ជួប​ប្រទះដែរ។ ប៉ុន្តែ​ទាំង​យើង និងស៊ូភើរមែន សុទ្ធតែមានបញ្ហាមួយ គឺមានអ្វីម្យ៉ាង​ដែល​អាច​លួច​យក​កម្លាំង​របស់យើង។

ជាការពិតណាស់​ ទាំងស៊ូភើរមែន និង​ថ្មបៃតង​​សុទ្ធតែស្ថិតក្នុង​ប្រឌិតកថា។ ប៉ុន្តែ មេរោគខាងវិញ្ញាណ​គឺជាមានពិតមែន។

សៀវភៅនេះ​ផ្ដល់នូវចម្លើយ​ចំពោះហេតុផល​ដែល​គ្រិស្ដបរិស័ទ​ជាច្រើន​មិនអាច​មានកម្លាំង​ដ៏អស្ចារ្យ ដូចដែលយើងបានឃើញ​នៅ​ក្នុងចំណោម​គ្រិស្ដបរិស័ទ​សតវត្សទី១។

នៅក្នុងសៀវភៅ ​ការសម្លាប់មេរោគខាងវិញ្ញាណ លោកគ្រូចន បឺវៀរ បង្ហាញ​ថា តើអ្វីទៅជាមេរោគខាងវិញ្ញាណ ហេតុអ្វីបានជា​វាយាយីដល់សហគមន៍​របស់យើង និង​របៀបកាត់ផ្ដាច់ចំណងរបស់វា។

សៀវភៅ​ការសម្លាប់មេរោគខាងវិញ្ញាណ ប្រៀបបាន​នឹងឱសថ​ដ៏​ពូកែសម្រាប់ដួងចិត្តរបស់យើង។ នៅក្នុងសៀវភៅនេះ មាន​​បង្ហាញនូវសេចក្ដី​ពិត​សម្រាប់អ្នកដើរតាមព្រះគ្រិស្ដ ដែល​ចង់ដើរលើផ្លូវ​ដ៏លំបាក និង​មានរង្វាន់​នៅចំពោះមុខ​ ព្រមទាំងទទួលជីវិតដែល​ផ្លាស់ប្រែ។

ធនធានដទៃទៀត​ដែលស្ថិតនៅក្រោមចំណងជើងដូចគ្នា:
​សៀវភៅជាសំឡេង ​ការសម្លាប់មេរោគខាងវិញ្ញាណ

ដោនឡូដ (~4.1 MB)

ចែករំលែកនៅ