ទំព័រដើម - សៀវភៅ - ក្សត្រីម្ចាស់ដាវ

ក្សត្រីម្ចាស់ដាវ
គ្រូបង្រៀន: លីសា បឺវៀរ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាដាវ។ សម្រាប់ដាវនេះ ជាដាវដែលយើងត្រឹមតែធ្វើការសិក្សា ហើយមិនសូវបានកាន់កាប់ និងប្រើប្រាស់ទេ។ ប៉ុន្តែ ដល់ពេលហើយដែលយើងត្រូវប្រគល់ដាវនេះដល់ស្ត្រី និងមើលឃើញពួកគេផ្សាភ្ជាប់ស្ថានសួគ៌មក​ផែនដី។ នៅទូទាំងពិភពលោក ស្ត្រីគឺជាមុខសញ្ញានៃបុរេនិច្ឆ័យ ការជួញដូរផ្លូវភេទ ការរំលោភបំពាន និងការសម្លាប់រង្គាលដោយសារភេទ។ អ្នកគ្រូ លីសា បឺវៀរ សរសេរថា ការវាយប្រហារទាំងនេះចង់សង្កត់ធ្ងន់លើស្ត្រីៗ និងអ្វីដែលពួកគេអាចក្លាយជា នាពេលអនាគត (ជាជាងវាយប្រហារពួកគេ ដោយសារតែអតីតកាលរបស់គេ)។ នៅក្នុងសៀវភៅ ក្សត្រីម្ចាស់ដាវ អ្នកគ្រូពន្យល់ថា មានខ្មាំងសត្រូវខាងវិញ្ញាណកំពុងតែព្យាយាមដកអាវុធ និងបំបាក់ស្ត្រី​នៅគ្រប់កម្រិតទាំងអស់។ ពេលនេះហើយជាពេលដែលស្ត្រីប្រែក្លាយជាវីរនារីដែលព្រះជាម្ចាស់បានបង្កើតពួកគេមក ហើយឈរដោយចិត្តក្លាហាន ការយល់ដឹងស្ទង់មើល ការអត់ឱនទោស និងប្រាជ្ញាឈ្លាសវៃ។ ដល់ពេលហើយ ដែលអ្នកត្រូវលើកដាវឡើង ហើយធ្វើជាវីរនារី។

ដោនឡូដ (~2.93 MB)

ចែករំលែកនៅ