ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា
Selected Language:

ទំព័រដើម - សៀវភៅ - សៀវភៅជីវិតដែលជំរុញដោយភាពអស់កល្ប

សៀវភៅជីវិតដែលជំរុញដោយភាពអស់កល្ប
គ្រូបង្រៀន: ចន បឺវៀរ
មានជាភាសា:

ជីវិតនៅលើផែនដីនេះប្រៀបបាននឹងចំហាយទឹក ហើយ​មានមនុស្សជាច្រើន​រស់នៅ​ដោយមិនបានយកចិត្តទុកដាក់ទៅលើជីវិត​នៅឯបរលោក​ទេ។ ប៉ុន្តែ របៀបដែលយើងរស់នៅ​លើផែនដីនេះ​នឹងកំណត់ពីរបៀបដែលយើងនឹងចំណាយពេលនៅឯភាពអស់កល្ប។ អត្ថបទគម្ពីរប្រាប់យើង​ថា នឹងមាន​រង្វាន់​ក្នុងកម្រិត​ផ្សេងៗគ្នា​សម្រាប់អ្នកជឿ គឺរាប់ចាប់តាំងពីការដែល​ស្នាដៃរបស់មនុស្សម្នាក់​ត្រូវបាន​ឆេះបំផ្លាញអស់នៅឯទីកាត់ក្ដី រហូតដល់​រង្វាន់​នៃការសោយរាជ្យរួមជាមួយព្រះគ្រិស្ដផ្ទាល់។

ដោយផ្អែកលើគោលការណ៍​នៅក្នុងគម្ពីរ ២កូរិនថូស ៥៖៩-១១ លោកចន បឺវៀររំឭក​យើង​ ជាអ្នកជឿគ្រប់ៗរូបថា យើងនឹង​ឈរនៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្ដ ដើម្បីទទួលនូវអ្វីដែល​យើង​បាន​បំពេញនៅក្នុងជីវិត។ ជាច្រើននាក់ក្នុងចំណោមយើងនឹង​ស្រឡាំងកាំង ដោយដឹងថា យើងបានចំណាយពេល​វេលាជាច្រើន​ទៅលើ​កិច្ចការផ្សេងៗដែល​នាំឲ្យយើងមិនបានទទួលរង្វាន់​ដ៏អស់កល្បជានិច្ច។

ដូច្នេះ តើយើងអាចជួយ​ជីវិតមនុស្សជាច្រើន រួមទាំងខ្លួនយើង​ ឲ្យរីកចម្រើនឡើងដោយរបៀបណា? នៅក្នុងសៀវភៅ ជីវិតដែលជំរុញដោយភាពអស់កល្ប អ្នកនឹង​រៀន​រកឃើញពីការត្រាស់ហៅរបស់អ្នក ព្រមទាំងពហុគុណ​នូវអ្វីដែលព្រះជាម្ចាស់បាន​ប្រទានដល់អ្នក។ នៅពេលដែលអ្នក​ចាប់ផ្ដើម​មានទស្សនៈបែបអស់កល្បហើយ អ្នកនឹងទទួលបានឫទ្ធានុភាព​ដើម្បី​បំពេញកិច្ចការដែលនឹងនៅស្ថិតស្ថេរ។

ធនធានដទៃទៀត​ដែលស្ថិតនៅក្រោមចំណងជើងដូចគ្នា:
សៀវភៅជាសំឡេង ជីវិតដែលជំរុញដោយភាពអស់កល្ប

ដោនឡូដ (~8.53 MB)

ចែករំលែកនៅ