ទំព័រដើម - សំឡេង - សៀវភៅជាសំឡេង ព្រះជាម្ចាស់អើយ ទ្រង់នៅឯណា?!

 
សៀវភៅជាសំឡេង ព្រះជាម្ចាស់អើយ ទ្រង់នៅឯណា?!
គ្រូបង្រៀន: ចន បឺវៀរ

ការ​រក​ឃើញ​នូវ​កម្លាំង និង​គោល​បំណង​នៅ​ក្នុង​វាលរហោស្ថាន​ដែល​អ្នកឆ្ល​ង​កាត់

តើ​អ្នក​មាន​អារម្មណ៍​វង្វេង នៅ​ក្នុង​រដូវ​កាល​មួយពោរ​ពេញ​ដោយ​ទុក្ខ​លំបាក ទាំង​ឆ្ងល់​ថា«ព្រះ​ជា​ម្ចាស់​អើយ ទ្រង់​នៅ​ឯ​ណា​?!»

ប្រហែល​ជា​អ្នក​បាន​លឺ​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ ប៉ុន្តែឥឡូវ​នេះ ទ្រង់​ហាក់​ដូច​ជា​ស្ងាត់​ស្ងៀម។ ប្រហែលជា​អ្នក​បាន​ឈាន​ជំហាន​ដោយ​ជំនឿ​ ប៉ុន្តែ​អ្នក​ដូច​ជាមិន​ដឹង​ថា​ទ្រង់​មាន​ព្រះវត្តមាន​នៅ​ឯណា​សោះ​។ អ្នកបានមកដល់វាលរហោស្ថានហើយ ជាកន្លែងនៅចន្លោះ​រវាងការទទួលព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ និងការដែលឃើញព្រះបន្ទូលសន្យានោះ បានសម្ចជារូបរាងឡើង។

ប៉ុន្តែនេះជាដំណឹងល្អ: ទុក្ខលំបាកមិនមែនចេះតែកើតឡើង ដោយគ្មានគោលបំណងសោះនោះទេ​។ ព្រះជាម្ចាស់ប្រើប្រាស់ទុក្ខលំបាកនៅក្នុងវាលរហោស្ថាន ដើម្បីរៀបចំ និងបំពាកបំប៉នអ្នកសម្រាប់ជោគវាសនារបស់អ្នក ប្រសិនបើអ្នកដើរបានយ៉ាងត្រឹមត្រូវ។ ផ្ទុយទៅនឹងអ្វីដែលមនុស្សជាច្រើនគិត ការឆ្លងកាត់រដូវកាលដ៏លំបាកនេះមិនមែនគ្រាន់តែជាការរង់ចាំព្រះជាម្ចាស់ប៉ុណ្ណោះទេ។ អ្នកមានតួនាទី ដែលត្រូវធ្វើ នៅក្នុងការដើរកាត់វាលរហោស្ថាននោះ ហើយជាភារកិច្ចដ៏ធំ។ ហើយប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយពេលវេលាដើរត្រេចចរវិលវល់ទេ ជាការសំខាន់ដើម្បីស្វែងយល់ពីតួនាទីរបស់អ្នក។

សៀវភៅ​នេះ នឹងជួយបើកភ្នែកយើង ហើយ​លោក ចន បឺវៀរ ដែលជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត ធ្វើការបំពាក់បំប៉នអ្នកជាមួយនឹងការយល់ដឹងនៅក្នុងព្រះគម្ពីរ និងរឿងរ៉ាវដ៏មានអត្ថន័យ​ជាច្រើន ដែលនឹងជួយឱ្យអ្នកអាចដើរលើទិសដៅត្រឹមត្រូវ នៅក្នុងរដូវកាលនៃទុក្ខលំបាក និងឈានចូលទៅកាន់អ្វីដែលព្រះជាម្ចាស់មានសម្រាប់អ្នក។

ទាញយកឯកសារទាំងអស់ (ZIP): ~350.88 MB

ធនធានដទៃទៀត​ដែលស្ថិតនៅក្រោមចំណងជើងដូចគ្នា:
​ព្រះជាម្ចាស់អើយ ទ្រង់នៅឯណា?!

ចែករំលែកនៅ