ទំព័រដើម - សំឡេង - អាហ្វាប៊ែល
តើអ្នកធ្លាប់គិតឲ្យពិចារណាច្រើនអំពីភាពអស់កល្បដែរឬទេ? អ្នកប្រហែលជាដឹងថា អ្នកនឹងចំណាយពេលដ៏អស់កល្បនៅឯណា ប៉ុន្តែតើអ្នកដឹងថា អ្នកនឹងចំណាយពេលអស់កល្បនោះដោយរបៀបណាខ្លះដែរឬទេ?
ជាការសំខាន់ដែលគ្រិស្ដបរិស័ទត្រូវរស់នៅដោយទស្សនៈនៃភាពអស់កល្ប ទោះបីជាភាពអស់កល្បនេះពិបាកដើម្បីឲ្យយើងយល់ច្បាស់គ្រប់ជ្រុងជ្រោយក្ដី។ ខ្សែរឿងល្ខោននិយាយនេះ ត្រូវបានដកស្រង់ពីសៀវភៅ ជីវិតដែលជំរុញដោយភាពអស់កល្ប និពន្ធដោយលោក ចន បឺវៀរ។ ល្ខោននិយាយនេះជួយយើងឲ្យក្រឡេកមើលមកកាន់អ្វីដែលយើងនឹងជួបប្រទះ លើសពីជីវិតនៅលើផែនដីនេះ។
ល្ខោននិយាយនេះ នឹងនាំអ្នកនឹងចូលទៅកាន់ពិភពមួយដែលសោយរាជ្យដោយស្ដេចចេលីនដ៏មានតេជះ និងមានតួអង្គដូចជាដេកុនជាម្ចាស់នៃភាពងងឹត លោកឯករាជ្យ និងអ្នកដទៃទៀត នៅខណៈដែលអ្នកនឹងបានឮពីទឹកដីនៃនគរអាហ្វាប៊ែលដ៏អស្ចារ្យ រួមទាំងទឹកដីនៃភាពឯកោដ៏អាក្រក់ឃោរឃៅដែរ។ ជីវិតរបស់អ្នកនឹងបានផ្លាស់ប្រែ នៅពេលដែលតួអង្គទាំងនេះបង្ហាញនូវអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក។
ចែករំលែកនៅ