ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា
Selected Language:

ទំព័រដើម - អំពី

អំពី Cloud Library

Messenger International មានការផ្ដោតយកចិត្តទុកដាក់ជាសកល​ដែលប្ដេជ្ញា​ក្នុងការ​ដាក់ឱ្យធនធានទាំងនេះអាចរក​បាន សម្រាប់​គ្រូគង្វាល និង អ្នកដឹកនាំនានា មិនថានៅទីណា ឬមានថវិកាប៉ុនណា ។ Cloud Library ត្រូវបានបង្កើតឡើង​ក្នុងគោលបំណងនេះ ។ វាបម្រើជាភ្នាក់ងារចែករំលែក​ជាអន្តរជាតិ ដែលនាំ​ឱ្យ​ឱ្យ​ធនធានដែលត្រូវបានបកប្រែ អាចចាក់នៅលើអ៊ីនធើណិត ឬ ដោនឡូដបានដោយឥតគិតថ្លៃ ។

គោលបំណងរបស់យើង​គឺធ្វើឱ្យ​ធនធានទាំងនេះ​មានជាភាសាធំៗ ទាំងការដែលពង្រីកសក្ដានុពលក្នុងការឈានដល់ចំនួនមនុស្ស ៩៨%​ នៃសកលលោក ។ Cloud Library ជាវិថីមួយក្នុងការសម្រេច​គោលដៅនេះ ។ ប្រហែលជាលោកអ្នកឆ្ងល់ថា តើហេតុអ្វីបានជាអញ្ចឹង? ដោយសារ​ធនធានអេឡិចត្រូនិច អាចពហុគុណ និង ធ្វើដំណើរ​លឿនជាង​ធនធានដែលអាចពាល់បាន ។ យើងសង្ឃឹមថា លោកអ្នក​រីករាយនឹងបទពិសោធន៍​នៅលើគេហទំព័រនេះ ។

មកពីក្រុមផលិតករ

ព្រះយេស៊ូមិនគ្រាន់តែបញ្ជាយើងឱ្យ​ប្រកាសដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បណ្ដុះបណ្ដាលសាវ័កផងដែរ ។ ព្រះរាជ្យសារទាំងនេះ​នឹងជួយអ្នកឱ្យ​ក្លាយជាសាវ័ករបស់​ព្រះគ្រីស្ដ ។ យើងកំពុងតែ​បណ្ដាក់ទុននៅក្នុងការបណ្ដុះបណ្ដាលអ្នក ដោយសារយើងជឿលើ​អ្នក និងសមត្ថភាពរបស់អ្នក ដោយព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីបំផ្លាស់បំប្រែ​ពិភពលោក​ដោយ​ឥទ្ធិពលរបស់អ្នក​។​ព្រះជាម្ចាស់បានដាក់វិសាលភាពនៅក្នុងអ្នក ហើយទ្រង់ចង់​ស្គាល់អ្នកយ៉ាងជិតស្និទ្ធ ។ ធនធានទាំងនេះនឹងជួយអ្នកឱ្យរកឃើញនូវ​ទំនាក់ទំនងផ្ទាល់ខ្លួនដែលជិតស្និទ្ធ ជាមួយនឹងព្រះជាម្ចាស់ ។ នៅខណៈដែល​​អ្នករីក​ចំរើន​ក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ដ អ្នកនឹងទទួលការផ្លាស់ប្រែ​ដោយ​អំណាចនៃព្រះបន្ទូលទ្រង់ ។

ព្រះជាម្ចាស់បានបង្កើតអ្នកមកដោយមានគោលបំណង ដែលពិសេស​ត្រូវនឹងព្រះអំណោយទាន និងឥទ្ធិពលរបស់អ្នក ។ យើងសូមលើកទឹកចិត្តអ្នកឱ្យស្វែងរកភាពពេញបរិបូណ៌នៃ​អ្វីៗដែលព្រះជាម្ចាស់មានសម្រាប់អ្នក ។ យើងសូមអធិស្ឋាន​ថា ធនធានទាំងនេះ​នឹងបំពាក់បំប៉នអ្នក​នៅក្នុងដំណើរនៃការរុករកនេះ ។

សូមព្រះពរគ្រប់យ៉ាងកើតមានដល់អ្នក និងមនុស្ស​ដែលនៅជុំវិញអ្នក,

​ចន និង លីសា ប៊ីវើ

គាំទ្រនូវនិមិត្ត

តើចិត្តរបស់អ្នកកំពុងតែឆេះឆួលក្នុងការឃើញ​ធនធាន​ដែលផ្លាស់​ប្រែ​ជីវិតមនុស្ស ត្រូវបានចែកចាយនៅជុំវិញពិភពលោកដែរឬទេ? ប្រសិនបើអ្នកចាប់អារម្មណ៍​ក្នុងការគាំទ្រនូវបេសកកម្មរបស់ Cloud Library សូមអ៊ីមែលមកកាន់ getinvolved@cloudlibrary.org. យើងសូមអរគុណទុកជាមុន​ សម្រាប់ការអធិស្ឋាន និងការគាំទ្រ!