ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា

Teachers

ពេញដោយ​ភាពក្លាហាន និង​ចិត្តឆេះឆួល លោកចន ប៊ីវើជាអ្នកនិពន្ធ​សៀវភៅដែលលក់ដាច់ជាងគេ ដូចជា Extraordinary នុយរបស់សាតាំង The Fear of the Lord ការស្ថិតនៅក្រោមការគ្របបាំង និង Driven by Eternity ។ សៀវភៅរបស់​លោក​ត្រូវបានបកប្រែ​ជាង 100 ភាសា​ ហើយកម្មវិធីទូរទស្សន៍​ប្រចាំសប្ដាហ៍របស់លោក​ ឈ្មោះថា The Messenger ត្រូវបាន​ចាក់ផ្សាយ​ជុំវិញពិភពលោក ។ លោក ចន ជាវាគ្មិនដ៏ពេញនិយម​នៅតាម​សន្និបាត និង ក្រុមជំនុំនានា ហើយព័ន្ធកិច្ចរបស់លោក​ផ្ដល់ជូននូវ​ធនធាន​ដែលបំផ្លាស់បំប្រែជីវិត ទៅដល់អស់អ្នកដែលចង់​ស្វែងយល់ និង អនុវត្តតាមគោលការណ៍​របស់ព្រះជាម្ចាស់ ។ លោកចន ពេញចិត្ត​នឹងជីវិតរស់នៅទីក្រុង​​កូឡូរ៉ាដូ ស្ព្រីង ជាមួយភរិយារបស់លោកគឺ អ្នកស្រី លីសា ដែលក៏ជាអ្នកនិពន្ធ និង វាគ្មិនដ៏មានប្រជាប្រិយភាពផងដែរ ហើយនិងកូនប្រុសៗបួននាក់របស់ពួកគេ កូនប្រសារ​ស្រី និង ចៅ ។

រកមើលធនធានដែលអាចដោនឡូដបាន អ៊ីមែល ចន បឺវៀរ

ឆេះឆួល ហ្មត់ចត់ រួសរាយ មានអំណាច កំប្លែង… ពាក្យទាំងនេះ បរិយាយអំពីអ្នកស្រី លីសា ប៊ីវើ ជាវាគ្មិនអន្តរជាតិ ជាអ្នកនិពន្ធ​ដែលលក់​ដាច់ជាងគេ និងជាសហពិធីករ​​នៃ​កម្មវិធីទូរទស្សន៍ The Messenger ដែលចាក់ផ្សាយ​ជាង ២០០ ប្រទេស ។ ចេញពី​ស្ទីល​​ដ៏ច្បាស់លាស់ អ្នកស្រីលីសាចែកចាយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់​យ៉ាងប្រទាក់ក្រឡាគ្នា ជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនដើម្បី​​ពង្រឹងសក្ដានុពលជីវិតមនុស្សដោយសេរីភាព និង ការផ្លាស់ប្រែ ។ ក្នុងនាមជាអ្នកគាំទ្រលើយុត្តិធម៌ អ្នកស្រីក៏ជម្រុញអ្នកដទៃទៀត​​ឱ្យ​ធ្វើជាចម្លើយសម្រាប់បញ្ហាដ៏ស្មុគស្មាញទាំងទីជិត ទាំងទីឆ្ងាយ ។ អ្នកស្រី​ចូលចិត្តចំណាយពេលជាមួយ​មនុស្សជាទីស្រលាញ់នៅក្នុងជីវិតរបស់អ្នកស្រី គឺលោកចន ប៊ីវើ ដែលជាស្វាមី និង កូន​ប្រុសៗ​​ទាំងបួននាក់​ កូនប្រសារស្រីដ៏ស្រស់សោភា និង ចៅតូចៗដ៏គួរឱ្យស្រលាញ់ ។

រកមើលធនធានដែលអាចដោនឡូដបាន អ៊ីមែល លីសា បឺវៀរ