ទំព័រដើម - សៀវភៅ - សៀវភៅ​ប្រលោម​ស្នេហ៍​អាពាហ៍ពិពាហ៍

សៀវភៅ​ប្រលោម​ស្នេហ៍​អាពាហ៍ពិពាហ៍
គ្រូបង្រៀន: ចន បឺវៀរ

អាពាហ៍ពិពាហ៍គឺអស់កល្បជានិច្ចនិរន្ដរ៍។ វាជាសម្ពន្ធមេត្រីមួយដែលត្បាញបញ្ចូលនូវបុរសម្នាក់ និងស្ដ្រីម្នាក់រួមជាមួយគ្នា។ តម្បាញអាពាហ៍ពិពាហ៍នេះនាំឲ្យគោលបំណងដែលពួកគេមានជីវិតលើផែនដីនេះ អាចត្រូវបានបង្ហាញឡើងយ៉ាងខ្លាំងក្លា ត្រចះត្រចង់ និងរស់រវើកឡើង។ ពួកគេនឹងកាន់តែប្រសើរឡើងនៅពេលដែលនៅជាមួយគ្នា គឺប្រសើរជាងការដែលពួកគេធ្លាប់រស់នៅតែម្នាក់ឯងទៅទៀត។ ពិធីរៀបការសំខាន់ ប៉ុន្តែគ្រាន់តែជាទីចាប់ផ្ដើមមួយប៉ុណ្ណោះ។ វាជាមាគ៌ាទៅកាន់ការកសាងជីវិតដែលមានសុភមង្គលដរាបជានិរន្ដរ៍។ ជម្រើស និងសកម្មភាពនីមួយៗនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវបានរៀបចំឡើងដើម្បីសង់ជីវិតដែលសម្ពន្ធអាពាហ៍ពិពាហ៍របស់គេតំណាងឲ្យ។ ស្វាមី និងភរិយាមួយគូៗបានធ្វើដំណើរទៅកាន់វិថីដ៏វែងឆ្ងាយមួយដែលមានដួងចិត្ត សកម្មភាព និងសំឡេងរួមគ្នាតែមួយ ដើម្បីឆ្លុះបញ្ចាំងនូវព្រះហឫទ័យស្រលាញ់នៃព្រះអាទិកររបស់ខ្លួន។

តើយើងបានបាត់បង់ទំនាក់ទំនងជាមួយនឹងប្រលោមស្នេហ៍ដ៏សំខាន់មួយនេះយ៉ាងណា? នៅក្នុងសៀវភៅ ប្រលោមស្នេហ៍អាពាហ៍ពិពាហ៍ លោកចន និងអ្នកស្រី លីសា បឺវៀរអញ្ជើញអ្នកឲ្យរកឲ្យឃើញឡើងវិញនូវផែនការដើមរបស់ព្រះជាម្ចាស់។ មិនថាអ្នករៀបការរួច នៅលីវ ឬភ្ជាប់ពាក្យហើយ ប្រលោមជីវិតរបស់អ្នកជាចំណែកមួយនៃសៀវភៅនេះ។

ដោនឡូដ (~5.59 MB)

ចែករំលែកនៅ