ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា

ទំព័រដើម - សៀវភៅ - ថើបពួកនាង ហើយធ្វើឱ្យពួកនាងយំ

ថើបពួកនាង ហើយធ្វើឱ្យពួកនាងយំ
គ្រូបង្រៀន: លីសា បឺវៀរ

ស្ដ្រីៗតែងទ្រាំនឹងការខាតបង់ច្រើនជាងលទ្ធភាពរបស់ពួកគេ​នៅពេលដែលពួកគេ​ព្រមប្រគល់ខ្លួនប្រាណឱ្យគេ​ ។ បុរសៗ​ចូលចិត្ត​ការផ្សងព្រេង និង អាថ៍កំបាំង នៅខណៈដែលស្ដ្រីត្រូវបានបង្កើតមក​សម្រាប់ ភាពស្និទ្ធស្នាល ទំនាក់ទំនងបែបរ៉ូមែនទិច និងចិត្តឆេះឆួលទៅវិញ​ ។ យើងត្រូវបានបង្កើតមក​ លើសពីការ​បំពេញតម្រូវ​ការ​ផ្លូវភេទសម្រាប់​បុរសឆ្ងាយណាស់ ហើយក្នុងនាមជាស្ដ្រី យើងចង់បាន និងសក្ដិសម​នឹងទទួលបានអ្វី​ ដែល​លើស​ពីតម្រូវការផ្លូវភេទទៅទៀត។

នៅក្នុងសៀវភៅ ថើបពួកនាងហើយធ្វើឱ្យពួកនាងយំ អ្នកស្រីលីសា ប៊ីវើ​​ផ្ដល់នូវចម្លើយ​ដែលព្រះជាម្ចាស់បានប្រទានមក ទៅដល់សំនួរពិបាកៗ ។ នេះជាសារស្ដីអំពី​សេចក្ដីថ្លៃថ្នូរ និងសេចក្ដីសង្ឃឹម​ទៅដល់ស្ដ្រីគ្រប់វ័យ​ ដែលលែងមានចិត្តនឹងចុះចាញ់​ទៀតហើយ ។ អ្វីៗ​ដែលបានដាស់នៅក្នុងអ្នក ក៏អាចរំងាប់វាបានឆាប់ៗទៅវិញដែរ ។ អ្នកអាចរស់នៅ​ក្នុងសេរីភាព អំណាច និង ភាពបរិសុទ្ធ មិនថាអ្នកមានអតីតកាលបែបណាក៏ដោយ ។

នៅពេលដែលអ្នកបើកចិត្ត​ទទួលការអត់ទោស​ឥតព្រំដែនរបស់ព្រះជាម្ចាស់ អ្នកនឹងរកឃើញជីវិតមួយដែលមានសេរីភាព ខុសពីអ្វីៗដែលអ្នកធ្លាប់បានដឹង ។ នេះជាពេលដែលស្ដារកិត្តិយស កម្លាំង ហើយចាស៎ ថែមទាំងអំណាច​ ទៅកាន់​កូនស្រីៗដ៏ពិសេសរបស់ព្រះជាម្ចាស់ នៅលើផែនដីហើយ​ ។h.

ដោនឡូដ (~5.46 MB)

ចែករំលែកនៅ