ភាសាបច្ចុប្បន្ន: km ភាសាខ្មែរ

ភាសា

ទំព័រដើម - សៀវភៅ - គ្រាន់តែជាការល្អ ឬមកពីព្រះជាម្ចាស់?

គ្រាន់តែជាការល្អ ឬមកពីព្រះជាម្ចាស់?
គ្រូបង្រៀន: ចន បឺវៀរ

ហេតុអ្វីបានជាអ្វីដែលល្អ ប៉ុន្តែមិនមកពីព្រះជាម្ចាស់មិនគ្រប់គ្រាន់?

តើឲ្យតែល្អ គឺប្រាកដជាមកពីព្រះជាម្ចាស់មែនទេ?

នៅសព្វថ្ងៃនេះពាក្យថាល្អ និងព្រះជាម្ចាស់​ហាក់ដូចជា​មានន័យស្រដៀងគ្នា។ យើង​ជឿថា អ្វីៗដែល​មនុស្ស​​ទទួលស្គាល់ថា​ល្អ ប្រាកដជា​ស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនខាន។ មាន​ភាពសប្បុរស ការបន្ទាបខ្លួន យុត្តិធម៌ គឺសុទ្ធតែល្អ។ រីឯភាពអាត្មានិយម ការក្រអើតក្រទម ភាព​ឃោរឃៅ គឺសុទ្ធតែអាក្រក់។ យើងអាច​ញែក​ការល្អ និងការអាក្រក់ខាងលើ​បាន​យ៉ាង​ច្បាស់។

ប៉ុន្តែ តើមានតែប៉ុណ្ណឹងឬ? ប្រសិនបើ​យើងអាច​ដឹងពីការ​ល្អ​ដោយត្រង់ៗ និងច្បាស់ៗដល់ម្លឹង ចុះហេតុ​អ្វីបានជាព្រះគម្ពីរ​ប្រាប់យើង​ថា យើង​ត្រូវវែកញែក​ដើម្បីឲ្យ​ស្គាល់ពីវា?

សៀវភៅការល្អប៉ុណ្ណោះ ឬមកពីព្រះជាម្ចាស់? មិន​មែនជាសៀវភៅ​ដែល​ផ្ដោត​ឲ្យ​អ្នកខំជួយ​ខ្លួនឯងនោះទេ។ នៅពេលដែលអ្នកអាន សៀវភៅនេះ​នឹងមិនសុំ​ឲ្យអ្នកផ្លាស់ប្ដូរ​អាកប្បករិយា​របស់​ខ្លួនឡើយ ប៉ុន្តែវា​នឹង​ផ្ដល់ឫទ្ធានុភាព​ដល់​អ្នក​ឲ្យ​មានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់​នៅ​ក្នុងកម្រិតមួយ​ដែលនឹង​ផ្លាស់ប្ដូរ​គ្រប់ផ្នែកនៃជីវិតរបស់អ្នក​។

ដោនឡូដ (~3.79 MB)

ចែករំលែកនៅ